(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបញ្ចប់ការបិទខ្ទប់ និងបើកឡើងវិញភូមិសាស្ត្រភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលជាតំបន់មានការរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ តទៅ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ។
ក្នុងសេចក្តីសម្រេចដដែល បានឱ្យដឹងយ៉ាងដូច្នេះថា «ត្រូវបានបញ្ចប់ការបិទខ្ទប់ និងបើកឡើងវិញនូវភូមិសាស្ត្រ ភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចាប់ពីថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២១ តទៅ។
បងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារ និងគ្រប់ៗរូប ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការសុខាភិបាល ៣ការពារ និង៣កុំ គ្រប់ពេលវេលា។
គ្រប់ៗគ្រួសារត្រូវផ្តល់ព័ត៌មានមកអាជ្ញាធរភូមិ-ឃុំ-សង្កាត់ និងសមត្ថកិច្ចឱ្យបានទាន់ពេលវេលា ក្នុងករណីមានមនុស្សនៅតំបន់ហានិភ័យចូលមកដល់មូលដ្ឋាន»។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា សេចក្តីសម្រេចលេខ១៣១/២១សសរ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ត្រូវទុកជានិរាករណ៍៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៖