(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន៤៤នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មី ក្នុងនោះមានទាំងកម្មករ កម្មការិនីរោងចក្រ និងអាជីវករផ្សារ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានបង្ហាញពីអត្តសញ្ញាណ និងកន្លែងធ្វើការរបស់អ្នកកើតជំងឺកូវីដ១៩ ទាំង៤៤នាក់នោះផងដែរ។
ជាមួយគ្នានេះ ខេត្តបន្ទាយមានជ័យ បានប្រកាសថា មានអ្នកជាសះស្បើយរបស់អ្នកកើតជំងឺកូវីដ១៩ ចំនួន១១៣នាក់៕