(វិទ្យាសាស្ត្រ)៖ ភពអង្គារ៍ ជាភពទីបួនក្នុងប្រព័ន្ធព្រះអាទិត្យ ដែលយើងអាចសង្ឃឹមថា នឹងនាំមនុស្សទៅរស់នៅទី នោះនៅឆ្នាំ២០៣០។ មិនត្រឹមតែនាំមនុស្សទៅរស់នៅប៉ុណ្ណោះទេ ក្រុមអ្នកវិទ្យាសាស្ត្រ ជាពិសេសអង្គការ NASA របស់អាមេរិក ក៏គ្រោងកែប្រែភពនេះ ឲ្យមានលក្ខណៈស្រដៀងនឹងផែនដីទៀតផង។
ការកែប្រែនោះ គឺការផ្លាស់ប្តូរបរិយាកាស ពីបំពុលមកជាធម្មតាវិញ ដែលអាចឲ្យរុក្ខជាតិ និងមនុស្សដកដង្ហើមបាន, ការធ្វើឲ្យភពអង្គារ៍ មានទឹកនៅលើផ្ទៃរបស់វាឡើងវិញ និង ការកសាងទីក្រុង ដែលមានមនុស្សរស់នៅតកូនតចៅ ជាអចិន្ត្រៃយ៍នៅលើភព ដែលមានចម្ងាយរាប់រយលានគីឡូម៉ែត្រ ពីផែនដីមួយនេះតែម្តង។
ចង់ដឹងថា ការអភិវឌ្ឍនោះ វានឹងលំបាក និងប្រើប្រាស់វិធីអស្ចារ្យ មិនគួរឲ្យជឿយ៉ាងណានោះ សូមទស្សនាវីដេអូ ដែលត្រូវបានបកប្រែជាភាសាខ្មែរខាងក្រោមនេះ៖
រៀបរៀងដោយ៖ ឥន្ទ វុត្ថា
ស្វែងយល់ពីវិទ្យាសាស្ត្រ៖ អ្នកវិទ្យាសាស្ត្រគ្រោងអភិវឌ្ឍន៍ភពអង្គារ៍ ដោយប្រើពេល២០០ឆ្នាំ ឲ្យដូចនឹងភពផែនដីបច្ចុប្បន្ន
Posted by Fresh News Photo on Saturday, March 12, 2016