(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១០នាក់ ក្នុងនោះធ្វើដំណើរមកពីប្រទេសថៃចំនួន ០៦នាក់, ស្លាប់ ១នាក់ និងជាសះស្បើយ ០៨នាក់។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ។

គិតត្រឹមថ្ងៃនេះ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន ១៧៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៨នាក់ ស្លាប់០២នាក់ បញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន២នាក់ និងកំពុងសម្រាកព្យាបាលក្នុងខេត្តបាត់ដំបងចំនួន១០៧នាក់៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលបាត់ដំបង៖