(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានរៀបចំយុទ្ធនាការឌីជីថល «គិតគូរកូន» ដើម្បីលើកកម្ពស់ការយល់ដឹង អំពីភាពអាចមានគ្រោះថ្នាក់ ដោយសារការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចំពោះកុមារ និងផ្តល់ព័ត៌មានចំបាច់ដល់ឪពុកម្តាយ និងអាណាព្យាបាលអំពីការការពារ និងដោះស្រាយបញ្ហាពាក់ព័ន្ធ។
ថ្មីៗនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីផលិតវីដេអូអប់រំខ្លីមួយ ក្រោមចំណង ជើងថា «តើរឿងនេះគួរបន្ទោសអ្នកណា?» ដែលឆ្លុះបញ្ចាំង អំពីតថភាព ដែលអាច កើតមាន ឡើង នាពេល បច្ចុប្បន្ន ហើយរឿងនេះអាចក៏អាចកើតឡើងចំពោះមនុស្សនៅជុំវិញខ្លួនយើងផងដែរ។
ដូចនេះ ដើម្បីស្វែងយល់ពីបង្ការហនិភ័យចំពោះកុមារនិងអ្នកស្រលាញ់លើប្រព័ន្ធអនឡាញ សូមតាមដានទំព័រ ហ្វេសបុក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications៕