(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញពលករចំនួន ៣នាក់ទៀត ដែលធ្វើដំណើរមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ មានផ្ទុកជំងឺកូវីដ១៩។
យោងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣៦ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣៤ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២ករណី។ ត្រូវបានព្យាបាលជាសះស្បើយចំនួន ៧ករណី និងកំពុងសម្រាកព្យាបាលចំនួន ២៩ករណីទៀត៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖