(ភ្នំពេញ)៖ សិស្សកម្ពុជាពីររូបដណ្តើមបានពានរង្វាន់ «ល្អប្រសើរបំផុត» ម្នាក់មួយ ពីការប្រកួតអ្នកវិទ្យាសាស្រ្តវ័យក្មេង ដែលបានរៀប ចំឡើងនៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។ នេះបើតាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និង កីឡា។
យុវជន ដែលដណ្តើមបានពានរង្វាន់ «ល្អប្រសើរបំផុត» នាំមកនូវកិត្តិយសជូនជាតិកម្ពុជានេះរួមមាន៖ ទី១. យុវសិស្ស តាំងងីន ដាវីត មកពីវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សួង ខេត្តត្បូងឃ្មុំ និងទី២. យុវសិស្ស លឹម ម៉េងសាយ មកពីវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម ខេត្តតាកែវ។
យុវជនទាំងពីរនាក់ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ។
បើតាមការបញ្ជាក់របស់ក្រសួងអប់រំ បានឲ្យដឹងថា ការប្រកួតជ្រើសរើសអ្នកវិទ្យាសាស្ត្រវ័យក្មេងលើកទី១០ នៅទីក្រុងប៉េណាំង ប្រ ទេសម៉ាឡេស៊ី បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ដោយមានបេក្ខជនចំនួន ២០០នាក់ មកពីប្រទេស ចំនួន១០ នៅក្នុងសមាគមអាស៊ាន។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនបេក្ខជនចំនួន ២ក្រុម រួមមាន៖ ក្រុមគណិតវិទ្យា និងក្រុមរូបវិទ្យា ដែលក្នុង មួយក្រុមមានបេក្ខជនចំនួន ២នាក់ និងគ្រូដឹកនាំចំនួន ១នាក់ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងខាងលើនេះ៕