(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ដល់សាធារជណជន សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងបញ្ជាក់ថា ដើម្បីឲ្យការអនុវត្តន៍ច្បាប់អនុក្រឹត្យ និងសេចក្ដីប្រកាសដូចបានជម្រាបខាងលើ ត្រូវបានអនុវត្តន៍ឲ្យមានប្រសិទ្ធិភាព ក្រសួងពាណិជ្ជកម្មស្នើឲ្យសាធារជណជន សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

យោងតាមក្រសួងបញ្ជាក់ថា ក្នុងករណីលោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ដោយគ្មានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនឹងត្រូវបញ្ឈប់សកម្មភាព និងរងពិន័យជាប្រាក់ដូចមានចែង ក្នុងលិខិតបទដ្ឋាន ច្បាប់ជាធរមាន៕

សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ទាំងស្រុង៖