(ឧត្តរមានជ័យ-សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការជុំវិញខេត្តសៀមរាប នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពសមរភូមិមុខ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ចំនួន៤អង្គភាព ព្រមទាំងបាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ។

កងទ័ពទាំង៤អង្គភាព ដែលបានទទួលអំណោយ និងថវិការួមមាន៖

១-កងពលធំអន្តរាគមន៍លេខ២ ទទួលបានថវិកាអង្គភាព ៥ ០០០ ០០០រៀល មី៥០កេស
និងស្រាបៀ៥០កេស។

២-កងពលតូចអន្តរាគមន៍លេខ៥ ចំនុះកងពលធំអន្តរាគមន៍លេខ២ ទទួលបានថវិកាអង្គភាព ១០ ០០០ ០០០រផល ថវិកាយុទ្ធជន៥៨០នាក់ ម្នាក់៤០០០០រៀល មី១០០កេស ស្រាបៀ១០០កេស ទឹកក្រូច៣៩កេស ប្រេងម៉ាស៊ូត១០០០លីត្រ សង្ក័សី៥០០សន្លឹក គោ ជ្រូក មាន់ ត្រី បន្លែគ្រប់មុខ គ្រឿងទេសមួយចំនួនទៀត។

៣-ទីបញ្ជាការប្រចាំទិសមុខយុទ្ធភូមិភាគ៤ អូរកូនតឹង ទទួលបានថវិកាអង្គភាព ៥ ០០០ ០០០រៀល ថវិកាយុទ្ធជន១៥០នាក់ ម្នាក់២០០០០រៀល ស្រាបៀ៤០កេស មាន់២០ក្បាល និងពងមាន់១០០០គ្រាប់ ។

៤-វរៈសេនាតូចការពារព្រំដែនលេខ៤០៨ ថវិកាអង្គភាព ៥០០០០០០រៀល ថវិកាយុទ្ធជន២៧៧ នាក់ ម្នាក់៤០០០០រៀល មី៥០កេស ស្រាបៀរ៦០កេស ទឹកក្រូច៤៩កេស ប្រេងម៉ាស៊ូត៥០០លីត្រ គោ ជ្រូក មាន់ ត្រី បន្លែគ្រប់មុខ គ្រឿងទេស មួយចំនួនទៀត ៕