(ព្រះសីហនុ)៖ លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង ត្រូវបានតែងតាំងជាអ្នកនាំពាក្យ នៃតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ជំនួសលោក លឹម ប៊ុនហេង ដែលត្រូវបានផ្លាស់ប្ដូរទៅបម្រើការងារ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
នេះបើតាមលិខិតរបស់លោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ផ្ញើជូនលោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។
អ្នកនាំពាក្យថ្មី នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ គឺលោក ហួត វិចិត្រ ដែលប្រើប្រាស់ទូរស័ព្ទលេខ ០១២ ៧៩៨ ៩៤៥៕