(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើលិខិតថ្លែងអំណរគុណជូន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានបញ្ជូនកងទ័ព និងរថយន្ដ សម្រាប់ជួយដឹកជញ្ជូនស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋ អំឡុងពេលបិទខ្ទប់ តាមបណ្ដាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។
លិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង បានបញ្ជាក់ថា ការលះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្តទាំងនេះ ស្ដែងឲ្យឃើញពីទឹកចិត្តដ៏ថ្លៃថ្លាបំផុត ស្នេហាជាតិ មាតុភូមិ ដែលកន្លងមក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយឈរលើបុព្វហេតុជាតិ នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាននិងកំពុងជួបប្រទះគ្រោះភ័យ នៃការរាតត្បាតពីជំងឺកូវីដ១៩។
ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណរបស់អភិបាលរាជធានីភ្នំពេញ៖