(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើលិខិតថ្លែងអំណរគុណជូន នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដែលបានបញ្ជូនកងអង្គរក្ស និងរថយន្ដ សម្រាប់ជួយដឹកជញ្ជូនស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋ អំឡុងពេលបិទខ្ទប់ តាមបណ្ដាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។
លិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង បានបញ្ជាក់ថា ការលះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្តទាំងនេះ ស្ដែងឲ្យឃើញពីទឹកចិត្តដ៏ថ្លៃថ្លាបំផុត ស្នេហាជាតិ មាតុភូមិ ដែលកន្លងមក នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង តែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយឈរលើបុព្វហេតុជាតិ នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាននិងកំពុងជួបប្រទះគ្រោះភ័យ នៃការរាតត្បាតពីជំងឺកូវីដ១៩។
ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណរបស់អភិបាលរាជធានីភ្នំពេញ៖