(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានប្រាប់ Fresh News ថា នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលអត់បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យទេ ដោយអោយសម្រាកមួយថ្ងៃ។
សូមបញ្ជាក់ថា ដើម្បីការពារអាយុជីវិតអ្នកដំណើរលើដងវិថី ពីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយសារការបើកបរក្រោមឥទ្ធិពល ជាតិស្រវឹងនោះ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃជាសេនាធិការ បានដាក់ពង្រាយកម្លាំងនគរបាលចរាចរណ៍ត្រួតពិនិត្យជារៀងរាល់យប់ ចាប់ពីម៉ោង ៩យប់ រហូតដល់ម៉ោង ៣ទៀបភ្លឺ ទាំងនៅក្នុងរាជធានីភ្នំពេញ និងដងផ្លូវជាតិសំខាន់ៗតាមបណ្តាខេត្ត៕