(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងពីការប្រជុំពិគ្រោះយោបល់តាមអនឡាញ ស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ។

គ.ជ.ប បានឱ្យដឹងថា កិច្ចប្រជុំពិគ្រោះយោបល់តាមអនឡាញ ស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រម-ប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅតាមអនឡាញ (Jitsi Meet) នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ តាមកម្មវិធីដូចមានជូនភ្ជាប់មកជាមួយ។

គ.ជ.ប បានបន្ថែមថា លោក លោកស្រី តំណាងក្រសួង ស្ថាប័ន លធ.ខប គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលត្រូវបានសាមក្រសួង ស្ថាប័ន លធ.ខប គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចាត់តាំងឱ្យចូលរួមក្នុងកិច្ចប្រជុំតាមអនឡាញកន្លងមក ត្រូវបានអនុញ្ញាតអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖