(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសអូស្រ្តាលី រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមីនា ឆ្នាំ២០១៦។ នេះបើតាមការប្រកាសរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា។
សេចក្តីប្រកាសនេះ បានបញ្ជាក់ថា នៅអំឡុងទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា នៃប្រទេសអូស្រ្តាលី៕