(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបើកការចេញ-ចូល «ប៊ូទិក សាយនីង អង្គរ» នៅសង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីថ្ងៃទី២៦ ខែឧសភា នេះតទៅ បន្ទាប់ពីបិទអស់រយៈពេល ១៤ថ្ងៃ ក្រោយមានពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។

អាជ្ញាធរ បានបិទ «ប៊ូទិក សាយនីង អង្គរ» ខាងលើនេះ កាលពីថ្ងៃទី១២ ខែឧសភា ក្រោយមានអ្នកជំងឺកូវីដ ធ្លាប់មកស្នាក់នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

តាមរយៈការស្រាវជ្រាវ តាមដាន និងគ្រប់គ្រងបានល្អប្រសើរ ធ្វើឱ្យស្ថានភាពបានវិលត្រឡប់មកសភាពដើម និងពុំមានអ្នកសង្ស័យ ឬពាក់ព័ន្ធថ្មីទៀតនោះទេ អាជ្ញាធរក៏សម្រេចបិទប៊ូទិកខាងលើឡើងវិញ ចាប់ពីថ្ងៃទី២៦ ខែឧសភា នេះតទៅ៕