Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តបន្ទាយមានជ័យ ប្រកាសពីការជាសះស្បើយរបស់អ្នកកើតជំងឺកូវីដ១៩ ចំនួន៩៤នាក់

26-05-2021 11:54

(បន្ទាយមានជ័យ)៖ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការជាសះស្បើយរបស់អ្នកកើតជំងឺកូវីដ១៩ ចំនួន៩៤នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងរបាយការណ៍នោះ មន្ទីរសុខាភិបាលខេត្ត ក៏បានបង្ហាញពីអត្តសញ្ញាណអ្នកជាសះស្បើយទាំងអស់នោះផងដែរ ដោយមានទាំងជនជាតិខ្មែរ និងជនបរទេស៕