(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប តាមរយៈសេចក្ដីណែនាំថ្មី បានបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំផឹកគ្រឿងស្រវឹងគ្រប់ប្រភេទចំនួន២សប្ដាហ៍បន្ថែមទៀត។ ការអនុវត្តនេះគឺចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

យោងតាមខ្លឹមសារក្នុងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ការបន្តផ្អាកការលក់គ្រឿងស្រវឹង និងការជួបជុំផឹកគ្រឿងស្រវឹងគ្រប់ប្រភេទនេះ គឺក្នុងបំណងធានាដល់ដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ និងការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈ។ល។

សូមអានសេចក្ដីណែនាំស្ដីពីការបន្តផ្អាកលក់គ្រឿងស្រវឹង និងការជួបជុំប្រមូលផ្ដុំគ្នាផឹកគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងខេត្តសៀមរាប ដូចខាងក្រោមនេះ៖