(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានទទួលអំណោយជាឧបករណ៍ប្រើប្រាស់ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ពីក្រុមហ៊ុន ដាំកូ ខេមបូឌា និងក្រុមហ៊ុន មើស្គ ខេមបូឌា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ នាទីស្ដីការក្រសួងសុខាភិបាល។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងតំណាងក្រុមហ៊ុន ដាំកូ ខេមបូឌា និងក្រុមហ៊ុន មើស្គ ខេមបូឌា ។

ឧបករណ៍សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ រួមមាន៖
* ម៉ាសចំនួន២ម៉ឺន
* អាកុលសម្លាប់មេរោគ ចំនួន១០៥០លីត្រ
* អាវការពារកូវីដ១៩ ចំនួន ៣០០ឈុត សរុបជាថវិកាស្មើនឹង ៣,៥០០ដុល្លារអាមេរិក

ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា «អំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន ដាំកូ ខេមបូឌា/ មើស្គ ខេមបូឌា ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយ ជំងឺកូវីដ-១៩ ក៏បញ្ជាក់ពីការអរគុណសន្ដិភាព»។

លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអំណោយ មនុស្សធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន ដាំកូ ខេមបូឌា/មើស្គ ខេមបូឌា ដែលនេះជាកាយវិការ នៃវប្បធម៌ចែករំលែកជាមួយរាជ រដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា៕