(ភ្នំពេញ)៖ ដោយ មានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរ ០៦នាក់ និងកុមារ ០២នាក់ នឹងធ្វើដំណើរត្រឡប់កមមាតុប្រទេសវិញតាមជើងយន្ត ហោះ លេខ SQ158 ថ្ងៃ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២១ វេលា ម៉ោង ០៥:៣៥នាទី ល្ងាច។ នេះបេីតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

លោក កុយ គួង បានបញ្ជាក់ថា ករណីនេះ ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន និង ជូនទៅធ្វើតេស្ត កូវីដ ១៩ ព្រមទាំង ជូនដំណើរពួកគាត់ ទៅអាកាសយានដ្ឋាន អន្តរ ជាតិ KLIA ផង ដែរ៕