(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១៥នាក់ដែលទើបរកឃើញថ្មី តាមរយៈការធ្វើតេស្ដរហ័ស នៅមូលដ្ឋានស្រុកស្រែអំបិល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា អ្នកដែលរកឃើញឆ្លងជំងឺកូវីដ១៩នេះ សុទ្ធតែពាក់ព័ន្ធជាមួយបុរសម្នាក់ជាកម្មកររោចក្រធ្វើចំណីសត្វ អាយ តាវ ស្ថិតនៅក្នុងភូមិត្រពាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង៖