(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលស្រាម៉ាក «HENNESSY» ក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន អ៊ែត វូត អាហ័រណ នីហ័រណ។
ក្នុងលិខិត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងពាណិជ្ជកម្ម ឯកភាពកត់ត្រា ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលស្រាពាក់ម៉ាកខាងលើ ក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុន អ៊ែត វូត អាហ័រណ នីហ័រណ ដែលទទួលបានពីក្រុមហ៊ុន Societe Jas Hennessy & Co ដូចមានចែងក្នុងលិខិតប្រគល់ សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ដែលក្រសួងបានតម្កល់ទុករួចហើយ»។
គួបញ្ជាក់ផងដែរ ក្រុមហ៊ុន អ៊ែត វួតអាហ័រហ នីហ័រណ បានទទួលសិទ្ធិនាំចូលនិងចែកចាយស្រាខាងលើអស់រយះពេល២០ឆ្នាំមកហើយ រហូតមកដល់ពេលនេះក្រុមហ៊ុន អ៊ែត វូតអាហ័រណ នីហ័ណ នៅតែទទួលបានការទុកចិត្តបន្តទៀត៕