(ប៉ៃលិន)៖ មន្ត្រីនគរបាលនគរបាល ខេត្តប៉ៃលិន បានឲ្យដឹងថា ស្ត្រីជាកសិករម្នាក់ នៅខេត្តប៉ៃលិន បានទិញស្រាសផឹក បណ្ដាលឲ្យពុលស្លាប់នៅកន្លែង។
ហេតុការណ៍បានកើតឡើង នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ លួង សូនី (មេម៉ាយ) ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ។
បើតាមសមត្ថកិច្ចជំនាញបានបន្តថា ជនរងគ្រោះពិតជាស្លាប់ ដោយសាផឹកស្រាពិតប្រាកដមែន បច្ចុប្បន្នសពត្រូវបានបងប្អូន សាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕