(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១៣នាក់ ក្នុងនោះធ្វើដំណើរមកពីប្រទេសថៃចំនួន ១០នាក់ និងជាសះស្បើយ១នាក់។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។
គិតត្រឹមថ្ងៃនេះ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន ១៦៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦០នាក់ ស្លាប់ម្នាក់ បញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យចំនួន២នាក់ និងកំពុងសម្រាកព្យាបាលក្នុងខេត្តបាត់ដំបងចំនួន១០៥នាក់៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលបាត់ដំបង៖