បុរសមានជំងឺផ្លូវចិត្តម្នាក់ ដុតផ្ទះប៉ងសំលាប់ខ្លួន តែបានអ្នកជិតខាងជួយទាន់
12-03-2016 17:16
(បន្ទាយមានជ័យ)៖ បុរសរោគចិត្តម្នាក់ ត្រូវភ្លើងឆេះរលេះរលួយពេញខ្លួន ខណៈ ដុតផ្ទះប៉ងសម្លាប់ខ្លួន ព្រោះតែម្តាយដាក់ច្រវ៉ាក់ចាក់សោ ចោលលើផ្ទះមិនឲ្យដើរ។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ ក្នុងភូមិកូនត្រីឃុំស្នួរទ្រេត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះត្រូវបានគេស្គាល់ថាមាន ឈ្មោះ សាត ថិច អាយុ៣០ឆ្នាំ ធ្លាប់បំរើការងារក្នុង អង្គភាពទាហាន ត្រូវអង្គភាពបញ្ឈប់ពីការងារ ព្រោះជម្ងឺសរសៃប្រសាទ ឲ្យតែពេលផឹកស្រាស្រវឹងម្តងៗ រត់ចូលតែព្រៃ និងជម្ងឺរោគចិត្ត អស់រយៈពេលជិត២ ឆ្នាំមកហើយ គឺបន្ទាប់ពីបែកបាក់ ជាមួយប្រពន្ធនិងកូន។
ក្នុងហេតុការណ៍នេះក៏បានបណ្តាលឲ្យឆេះទូរទស្សន៍១គ្រឿង ខោអាវ ពូកខ្នើយ អង្ករនិងផ្ទះឆេះអស់មួយចំហៀង។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ មិនបាននាំទៅពេទ្យទេ ព្រោះមិនលុយ គ្រាន់តែដាក់ឲ្យដេកលើស្លឹកចេក មុខផ្ទះស្រោចទឹកកក៕