រដ្ឋាភិបាលចិន ថ្វាយម៉ាសវេជ្ជសាស្ត្រ ២០ម៉ឺនបន្ទះ ដល់ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ
25-05-2021 20:05
(ភ្នំពេញ)៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំងនៃកម្ពុជា បានអញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីប្រគល់ និងទទួលម៉ាសវេជ្ជសាស្រ្តចំនួន ២០ម៉ឺនបន្ទះ ដែលជាអំណោយរបស់ភាគីចិន ថ្វាយចំពោះព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។
ពិធីប្រគល់ និងទទួលបានធ្វើឡើងនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ហើយលោក Wang Dexin ប្រធានផ្នែកនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា ក៏មានវត្តមានក្នុងពិធីខាងលើផងដែរ៕