(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នការចេញ-ចូល អគារស្នាក់នៅរួមបុគ្គលិកក្រុមហ៊ុន «សានយៀវ» មានទីតាំងស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។

ការសម្រេចផ្អាកជាបណ្តោះអាសន្នការចេញ ចូលអគាររួមនេះ បានធ្វើឡើយក្រោយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បាយយកសំណាកពីបុគ្គលិក និងកម្មករដែលកំពុងស្នាក់នៅអគាររួមរបស់ក្រុមហ៊ុន «សានយៀវ» ហើយលទ្ធផលវិជ្ជមានជំងឺកូវីដ១៩៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីនុ៖