(សៀមរាប)៖ ក្រោយពេលបញ្ចប់ការចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ នៅខេត្តឧត្តរមានជ័យរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឈាងចូលទស្សនាតំបន់អង្គរ ដោយនៅទីនោះបងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរណ៍បរទេស បាននាំគ្នាស្វាគមន៍ និងរាក់ទាក់ស្និទ្ធស្នាលជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយនាំគ្នាថតរូបអនុស្សាវរីយ៍ជាច្រើន។
សូមជម្រាបថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋនៅក្នុង ខេត្តឧត្ដរមានជ័យ៕