(ភ្នំពេញ)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩, លោកស្រី លីអាយឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និង លោកស្រី Foroogh Foyouzat តំណាង UNICEF បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ នៅខណ្ឌច្បារអំពៅ ដែលចាប់ផ្តើមនៅព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។
សម្រាប់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅក្នុងមូលដ្ឋាននេះ សរុប ១០៣,៦៨៩នាក់ ដែលស្ម័គ្រចិត្តមកចាក់ផ្តើមចាក់វ៉ាកសាំង។
សម្រាប់ដំណើរការចាក់ដូសទី២ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី០៨ ខែមិថុនា ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។
សូមជម្រាបថា នៅព្រឹកនេះក្រសួងសុខាភិបាល,WHO និងUNICEF នឹងចុះទៅពិនិត្យទីតាំងចាក់វ៉ាក់សាំងចំនួនពីរទីតាំងទៀត គឹ ខណ្ឌចំកាមន និងខណ្ឌ៧មករា៕