(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីសម្រេចបញ្ចប់ការកំណត់ភូមិសាស្ត្រមួយចំនួន នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចេញពីតំបន់ក្រហម ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីសម្រេចនេះ បានឱ្យដឹងថា នៅតំបន់ក្រហមចំនួន ៤ទីតាំង ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានបើកអឱ្យដំណើរការចេញ-ចូល ជាធម្មតាឡើងវិញរួមមាន៖

*ទី១៖ ផ្លូវ ខារ៉ាអូខេ ខេវ័ន្ត ចាប់ពីផ្លូវព្រហ្មនិមិត្ត ឆ្ពោះទៅទិសខាងលិច ដល់ផ្លូវអភិវឌ្ឍន៍ ស្ថិតនីភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

*ទី២៖ ផ្លូវកាស៊ីណូ និងសណ្ឋាគារប៉ោយប៉ែត ផាលែស ផ្លើស ចាប់ពីផ្លូវសាមគ្គី ឆ្ពោះទៅទិសខាងលិច ដល់ផ្លូវអភិវឌ្ឍន៍ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

*ទី៣៖ ចំណុចខារ៉ាអូខេ ឡាហ្វីរ៉ា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

និងទី៤៖ ផ្លូវដើមពុទ្រា ចាប់ពីកែងនឹងផ្លូវចូលវត្តត្រាច ឆ្ពោះទៅទិសខាងលិច ផ្លូវប្រសពកាស៊ីណូ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖