(ភ្នំពេញ)៖ ចោរឆក់ខ្សែក តែអស់ល័ក្ខក្រោយពីប្រជាពលរដ្ឋចាប់វាយចាស់ដៃ ពេលធ្វើសកម្មភាពជាក់ស្ដែង នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅមុខវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឈ្មោះ ភុន សុវណ្ណដារា អាយុ២៣ឆ្នាំ ជាងស្នាក់នៅ ផ្ទះជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យបានជិះម៉ូតូម៉ាកស្មាសរីវូមួយគ្រឿង មកផឹកការហ្វេនៅម្តុំក្បែរវត្តអង្គតាមិញ ខណៈនោះស្រាប់មាននារីម្នាក់ពាក់ខ្សែក ២ជីមួយខ្សែ ស្រាប់តែជនសង្ស័យរត់ទៅឆក់បានសម្រេច នាំឲ្យផ្អើលជនរងគ្រោះស្រែកឆោរឡោប្រជាពលរដ្ឋជាង១០០នាក់ ព័ទ្ធចាប់បានវាយទ្រមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់៕