(ព្រះវិហារ)៖ នាយឧត្ដមសេនីយ៍ មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណា អភិបាលខេត្តព្រះវិហារ បានចេញលិខិតថ្លែងអំណរគុណជូនចំពោះលោក មាស ធីបញ្ញា សមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ដព្រះវិហារ និងសហការី ដែលបានឧបត្ថម្ភថវិកាជា៨ពាន់ដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅក្នុងខេត្ដព្រះវិហារ។
ក្នុងលិខិតរបស់នាយឧត្ដមសេនីយ៍ មាស សុភា និងលោក ប្រាក់ សុវណ្ណា បានសរសេរយ៉ាងដូច្នេះថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក មាស ធីបញ្ញា សមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ដែលបានឧបត្ថម្ភថវិកាចំនួន ៨,១៦៨៩ដុល្លារ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់គណកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តព្រះវិហារ»៕