Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តបាត់ដំបង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៦នាក់ មកពីប្រទេសថៃ ៩នាក់ និងជាសះស្បើយ៧នាក់

24-05-2021 22:22

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១៦នាក់ ដែលធ្វើដំណើរមកពីប្រទេសថៃ ចំនួន ៩នាក់ និងជាសះស្បើយ៧នាក់។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ។

ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន ១៥៥នាក់ បានព្យាបាលជាសះស្បើយ ៥៩នាក់ ករណីស្លាប់ ១នាក់ បញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន ២នាក់ និងកំពុងសម្រាកព្យាបាលក្នុងខេត្តបាត់ដំបង ចំនួន ៩៣នាក់៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលបាត់ដំបង៖