(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៍មានពីការរកឃើញអ្នកជំងឺកូវីដ.១៩ចំនួន៣ករណីទៀត ជាពលករវិលត្រឡប់មកពីប្រទេសថៃ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តឧត្តរមានជ័យ ក៏បានចេញសេចក្តីប្រកាសពីការព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន៣ករណីបានជាសះស្បើយផងដែរ។

គិតត្រឹមយប់ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ចំនួន៣០ករណី។

ក្នុងនោះករណីនាំចូលមកពីបរទេសចំនួន២៨ករណី និងករណីឆ្លងក្នុងសហគមន៍២០កុម្ភះចំនួន២ករណី បានព្យាលជាសះស្បើយចំនួន៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន២៤នាក់ផងដែរ៕