យុវជនល្អរួមគ្នាគាំទ្រ កម្ចាត់គ្រឿងញៀន ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែឧសភា៖ បង្ក្រាប១០ករណី ឃាត់ខ្លួន២៦នាក់
24-05-2021 17:17
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប ១០ករណី ក្នុងនោះមានករណីប្រើប្រាស់១ករណី, ជួញដូរ ៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ ២៦នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ២៧៥៥ករណី ឃាត់មនុស្ស ៦៣០៣នាក់ (ស្រី ៣៥៥នាក់)៕