(ភ្នំពេញ)៖ លោក ភោគ ភិន ដែលរស់ពឹងអាស្រ័យលើការបម្រើការងារជាកម្មកររងោចក្រ «វេនសិន» នៅស្រុកលើកដែក បានធ្លាក់ ខ្លួនពិការភ្នែក ដោយសារដើរដួលជុងភ្នែកពេលកំពុងបំពេញការងារកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយឈានទៅប្រឈម បញ្ហាខ្វះខាតខ្លាំងក្នុងជីវភាព។ លោក ភោគ ភិន រស់នៅភូមិព្រៃតូច ឃុំព្រៃដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
ដោយក្តីអាណិតអាសូរ និងឃើញពីភាពខ្វះខាតរបស់ក្រុមគ្រួសារ លោក ភោគ ភិន ក្រុមការងារ យុវជនក្រុម១២ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ បាននាំយកថវិកា ២លានរៀលទៅប្រគល់ជូនក្រុមគ្រួសារ ដើម្បីដោះស្រាយទុក្ខលំបាកក្នុងជីវភាព។
លោក ហ៊ី ហុងឡុង ដែលជាតំណាងលោក ទ្រី ត្រាយ ប្រធានយុវជនក្រុម១២ ដែលបាននាំយកថវិកាទៅប្រគល់ជូនដល់ផ្ទះជនរង គ្រោះ បានឲ្យដឹងថា ភ្នែករបស់លោក ភោគ ភិន ត្រូវបានវះចេញ ហើយបច្ចុប្បន្នមិនអាចដេកផ្ងាបាននោះទេ។ លោក ហ៊ី ហុងឡុង បន្តថា ព្រោះតែឃើញក្តីជីវភាពរបស់ក្រុមគ្រួសារ លោក ភោគ ភិន មានជីវភាពទីទ័លក្រ និង ខ្វះខាតខ្លាំង ទើបរូបលោក និងក្រុម ការងារនាំយកថវិកាទៅប្រគល់ជូន ដើម្បីដោះស្រាយទុក្ខលំបាក។
សូមបញ្ជាក់ថា ការនាំយកថវិកាជូនលោក ភោគ ភិន នាព្រឹកមិញនេះ ក៏មានការចូលរួមពីលោក សោម ផល្លា អភិបាលស្រុកលើក ដែក និង មានការគាំទ្រពីប្រធានសហជីពប្រចាំរោងចក្រផងដែរ៕