(ភ្នំពេញ)៖ ក្រុម Manchester City ដែលជាដៃគូល្អឥតខ្ចោះរបស់ស្រាបៀរ កម្ពុជា បានទទួលពាន លីកកំពូលអង់គ្លេស Premier League ដោយកម្មវិធីធ្វើឡើងនៅឯកីឡដ្ឋាន Etihad នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
ក្រុម Man City បានក្លាយជាម្ចាស់ជើងឯកលីកកំពូលអង់គ្លេសរដូវកាល ២០២០-២០២១ ត្រឹមប្រកួតទី៣៥ ដោយពិន្ទុឈ្នះដាច់ ក្រោយ Man United ចាញ់ក្រុម Leicester City ដោយលទ្ធផល ១-២។
គិតមកដល់ពេលនេះ ក្រុមមេឃខៀវបានគ្រងតំណែងជើងឯក Premier League ចំនួន៥រដូវកាល រួមមានរដូវកាល២០១១-១២, ២០១៣-១៤, ២០១៧-១៨, ២០១៨-១៩, និង ២០២០-២១។
លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា មានប្រសាសន៍ថា៖ «ការលើកពានលីកកំពូលរបស់អង់គ្លេសនាពេលនេះ បង្ហាញពីភាពជោគជ័យដ៏អស្ចារ្យថ្មីមួយទៀត សម្រាប់ក្រុមហ៊ុន កីឡាករ និងអ្នកគាំទ្រទាំងអស់។ ក្រុមហ៊ុនពិតជារំភើប និងមានមោទកភាពយ៉ាងខ្លាំងចំពោះជ័យជម្នះមួយនេះ»។
លោកស្រី គង់ កុសល ឲ្យដឹងបន្ថែមថា បន្ទាប់ពីចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងឆ្នាំ២០១៧ ក្រុម Man City បានជួយផ្សព្វផ្សាយផលិតផលខ្មែរលើកឆាកអន្តរជាតិ វីឯក្រុមហ៊ុនវិញក៏បានចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ៕
ពិសាដោយការទទួលខុសត្រូវ!!!