(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១នេះ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បានអញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្ត សហការជាមួយក្រុមគ្រូពេទ្យជួរមុខរបស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងក្រុមគ្រូពេទ្យបង្អែកក្រុងប៉ោយប៉ែត ដែលកំពុងបំពេញបេសកកម្ម ចុះយកសំណាកប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម ស្ថិតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រគល់ប្រាក់ឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យទាំង៣អង្គភាពចំនួន៣១នាក់ ក្នុងម្នាក់ៗទទួលបានចំនួន១០,០០០០រៀលផងដែរ៕