(ព្រះសីហនុ)៖ នេះជាថ្ងៃទី៤ ហើយ នៃការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ ដែលមានចំនួន៣គូ បានចេញជាលទ្ធផលហើយ។

នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ រវាងក្រុមយុវជនខេត្ដព្រះសីហនុ ជាមួយក្រុមកងពលតូចលេខ៣១កោះឆ្នេរ លទ្ធផល ក្រុមកងពលតូចលេខ៣១ ឈ្នះក្រុមយុវជនខេត្ដព្រះសីហនុ ៣សិតទល់​នឹង០​,​ គូទី២-រវាងក្រុមឆ្នេរស្អាត ប្រកួតជាមួយក្រុមវិទ្យាល័យ ហ៊ុន សែន កំពង់សិលា លទ្ធផល ក្រុមឆ្នេរស្អាត ឈ្នះក្រុមវិទ្យាល័យ ហ៊ុន សែន កំពង់សិលា ៣សិតទល់នឹង០,គូទី៣-រវាងក្រុម Wonder United ជាមួយ Diamond Sea លទ្ធផល ក្រុម Wonder United ឈ្នះក្រុមយុវជន Diamond Sea ៣សិតទល់នឹង១សិត។

ការប្រកួតបាល់ទះ ​ដោយការប្រកួតរវាងពូល A & B ដែលសរុបទាំង៨ក្រុម។ ពូល A​: ​មានAqau Family Resort, វិទ្យាល័យស្មាច់ដែង,ក្រុមយុវជនខេត្តព្រះសីហនុ និង កងពលតូចលេខ៣១​ការពារកោះឆ្នេរ ចំពោះពូល B​: ក្រុមឆ្នេរស្អាត,វិទ្យាល័យ ហ៊ុនសែន កំពង់សិលា ,Wonder United និងយុវជន Diamond Sea។

គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ នេះគឺប្រារព្ធធ្វើឡើងចំនួន៦ថ្ងៃ ដែល ចាប់ពីថ្ងៃទី ៨-១៣ខែមីនា ឆ្នាំ២០១៦នេះ។

សូមរួសរាន់អញ្ជើញចូលរួមការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជាទាំងអស់គ្នា៕