(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅក្នុងមូលដ្ឋាន ដែលនឹងចាប់ផ្ដើមដូសទី១ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ស្អែកនេះ។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខណ្ឌច្បារអំពៅ ក៏បានបង្ហាញទីតាំងសម្រាប់ចាក់វ៉ាក់សាំង និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងអ្នកគ្រប់គ្រងតាមទីតាំងនីមួយៗផងដែរ។
បន្ថែមពីនេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា សម្រាប់ដំណើរការចាក់ដូសទី២ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី០៨ ខែមិថុនា ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕