ខណ្ឌសែនសុខ ជូនដំណឹងដល់ប្រជាពលរដ្ឋពីការចាក់វ៉ាក់សាំងដូសទី២ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមិថុនា, ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ នឹងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា
24-05-2021 11:43
(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានរបស់ខ្លួន ដែលការចាក់ដូសទី១ កំពុងតែដំណើរការ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខណ្ឌសែនសុខ ក៏បានបង្ហាញទីតាំងសម្រាប់ចាក់វ៉ាក់សាំង និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងអ្នកគ្រប់គ្រងតាមទីតាំងនីមួយៗផងដែរ។ បន្ថែមពីនេះ រដ្ឋបាលខណ្ឌសែនសុខ បានបញ្ជាក់ថា សម្រាប់ដំណើរការចាក់ដូសទី២ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌសែនសុខ៖