(កំពង់ឆ្នាំង)៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ នាព្រឹកទី២៤ ខែឧសភា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពលទាហាន កងរាជអាវុធហត្ថជំនាញ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយខុទ្ធការល័យ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយយក នាយករងមជ្ឈមណ្ឌល និងសិក្ខាកាមជាច្រើនរូបទៀត៕