(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៨៣៤,១៣៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៥,៧៧៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៧៧៥,២២០នាក់ (ស្លាប់ ៤៩,៣២៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,១៧៩,៨១២នាក់ (ស្លាប់ ១៩,៩៥១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥១២,០៩១នាក់ (ស្លាប់ ២,២៤៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៣,២៣៤នាក់ (ស្លាប់ ៣,២១៦នាក់)
* ថៃ ឆ្លងចំនួន ១២៩,៥០០នាក់ (ស្លាប់ ៧៧៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦១,៨២៤នាក់ (ស្លាប់ ៣២នាក់)
* កម្ពុជា ឆ្លងចំនួន ២៥,២០៥នាក់ (ស្លាប់ ១៧៦នាក់)
* វៀតណាម ឆ្លងចំនួន ៥,២១៧នាក់ (ស្លាប់ ៤២នាក់)
* ទ្បាវ ឆ្លងចំនួន ១៨០១នាក់ (ស្លាប់ ២នាក់)
* ព្រុយណេ ឆ្លងចំនួន ២៣៥នាក់ (ស្លាប់ ៣នាក់)៕