(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសបង្កើតរមណីយដ្ឋានសិប្បនិមិ្មតលើផ្ទៃដី៥០០ហិចតា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើទឹកដីខេត្តបាត់ដំបងភ្លាមបានធ្វើឲ្យមហាជនគាំទ្រជាខ្លាំង។ ជាមួយនិងគម្រោង ប្រើដើមទុនរាប់សិបលានដុល្លារនេះអ្នកឧកញ៉ា បានចុះសមរភូមិផ្ទាល់តែម្ដង ហើយលោកបានប្រើពាក្យមួយឃ្លាលើបណ្ដាញសង្គមយ៉ាងចាក់ដោតតែម្ដង «ធ្វើជាមេទ័ពត្រូវតែចូលសមរភូមិជួរមុខ ទើបធ្វើកិច្ចការធំបាន»

គម្រោងរមណីយដ្ឋាន សិប្បនិមិ្មតលើផ្ទៃដី៥០០ហិចតា របស់អ្នកឧកញ៉ាធ្លាប់មានប្រវត្តិជាអតីតពលករធ្វើការ នៅប្រទេសកូរ៉េរូបនេះ បច្ចុប្បន្នកំពុងតែសម្រុកឈូសឆាយរៀបចំដី និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រមូលផ្ដុំនៅកន្លែងកម្សាន្តជាច្រើនប្រភេទ មានដូចជា៖

ទី១, កោះចាក់សោរបេះដូង
ទី២, ស្ទឹងសាងស្នេហ៍
ទី៣, រម្មណីដ្ឋានវាលស្រែធម្មជាតិ
ទី៤, រីសតសណ្ឋាគារលើកោះជាលក្ខណៈឯកជន
ទី៥, ផែទឹកទេសចរណ៍ប្រមូលផ្ដុំអ្នកលេងមូតូទឹក
ទី៦, កន្លែងក្មេងលេង
ទី៧, តារាងបាល់ទាត់
ទី៨, កន្លែងប្រគំតន្រ្តី
ទី៩, បុរីវីឡាលំហែរមាត់ស្ទឹង
ហើយអភិវឌ្ឈន៍ប្រមូលផ្ដុំកន្លែងទេសចរណ៍ជាច្រើនទៀត។

ជាមួយគ្នានោះដែរ គម្រោងអភិវឌ្ឈន៍ក្រុមហ៊ុនក៏មានធ្វើការពុះដីឡូតិ៍ លក់ជូនបងប្អូនសម្រាប់សាងសង់លំនៅឋានរស់នៅ ក៏ដូចជាសម្រាប់ប្រកបអាជីវកម្មដែរ ដោយត្រៀមលក់ជូនក្នុងពេលឆាប់ៗនេះ។

មហាជនរំពឹងថា បន្ទាប់គម្រោងរមណីយដ្ឋានសិប្បនិមិ្មត ដែលប្រើដើមរាប់សិបលានដុល្លាររបស់សេដ្ឋីអចលនទ្រព្យ និងជាម្ចាស់ក្រុមហ៊ុន ណាវ៉ាត្រាគ្រុបវ័យក្មេងរូប លេចចេញជារូបរាងវានិងក្លាយជាតំបន់កម្សាន្ត ជិតជាងគេរបស់បងប្អូនអ្នកខេត្តបាត់ដំបង ជាក់ជាមិនខាន៕