Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែឧសភា៖ បង្ក្រាប១៦ករណី ឃាត់ខ្លួន២៨នាក់

23-05-2021 18:32

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប ១៦ករណី ក្នុងនោះមានករណីប្រើប្រាស់ ៨ករណី, ជួញដូរ ៧ករណី, ដាំដុះ ១ករណី និងឃាត់ខ្លួនជនសង្ស័យ ២៨នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ២៨៧ករណី ឃាត់មនុស្ស ៧៣៩នាក់ (ស្រី ៥៧នាក់)៕