(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី២៣ ខែឧសភា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ ឆ្លើយតបជាមួយ សម្តេចតេជោ ហ៊ុន សែន, ចិនប្រកាសបន្តផ្តល់ជំនួយបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា http://fna.asia/784727b

២៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទាននយោបាយឡើងវិញ ដល់លោក ប៉ុល ហំម និងថ្នាក់ដឹកនាំអតីត CNRP មួយរូបទៀត http://fna.asia/f27e7be

៣៖ សាលារាជធានីភ្នំពេញ ប្រកាសបិទបញ្ចប់បំរាមគោចរ និងអនុញ្ញាតឲ្យបើកអាជីវកម្មមួយចំនួនក្នុង «តំបន់លឿង» ចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភានេះតទៅ http://fna.asia/7b0c0a6

៤៖ វ៉ាក់សាំងពីចិន ១លានដូសទៀត ត្រូវបានដឹកមកដល់កម្ពុជា ដែលជាចំណែកដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ http://fna.asia/3aa2244

៥៖ សម្តេចតេជោ ប្រាប់សន្និសីទអនាគតអាស៊ីថា កម្ពុជាមិនទាមទារភាពអនុគ្រោះពន្ធ ២០ភាគរយ ពីសហភាពអឺរ៉ុបនោះឡើយ http://fna.asia/97194bf

៦៖ លោក កើត រិទ្ធ បញ្ជាខាងអធិការកិច្ច និងរដ្ឋបាលតុលាការ ផ្ទៀងផ្ទាត់បញ្ជីវត្តមានចៅក្រម និងព្រះរាជអាជ្ញាឡើងវិញ, បើអវត្តមានខុសច្បាប់ ត្រូវលុបឈ្មោះចេញពីក្របខណ្ឌ http://fna.asia/3cccfba

៧៖ ទីតាំងភូមិសាស្ដ្រ ដែលត្រូវបានកំណត់ជា «តំបន់លឿងទុំ» ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ខណៈតំបន់ក្រហមលែងមានទៀតឡើយ (Map inside) http://fna.asia/df63f70

៨៖ សំណុំរឿងដ៏កក្រើកមហាជនរវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ត្រូវបានទម្លាយការពិត ក្រោមកណ្តាប់ដៃស្វែងរកយុត្តិធម៌ពិតប្រាកដ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោសែន (Video inside) http://fna.asia/7b35fc6

៩៖ អភិបាលរាជធានីភ្នំពេញ ប្រកាសសម្រេចឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ឡើងវិញ ចាប់ពីថ្ងៃទី២៤ ខែឧសភាតទៅ http://fna.asia/960f8cd

១០៖ កម្ពុជារកចំណូលបានជិត២០០លានដុល្លារ ពីការនាំចេញកង់ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១ http://fna.asia/410b299