(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បានអំពាវនាវដល់កម្មករ-កម្មការិនីដែលធ្លាប់ទាក់ទងចេញចូលធ្វើការ និងធ្វើដំណើរតាមរថយន្តដឹកកម្មករនៅក្នុងរោងចក្រយូលី១ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង នៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ក្នុងករណីចេញរោគសញ្ញា។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ប្រសិនបើមានរោគសញ្ញាសង្ស័យមួយចំនួន ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬអាការៈសង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត។
រដ្ឋបាលខេត្តបានណែនាំទៀតថា សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ខាងក្រោមនេះ ជាបញ្ជីឈ្មោះអ្នកបើករថយន្តដឹកកម្មករ ប្រចាំតំបន់សេដ្ឋកិច្ចពិសេសសានតុង៖