(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល បានសម្រេចបិទខ្ទប់ភូមិសាស្ត្រភូមិជ្រៃធំ នៃឃុំសំពៅពូន ស្រុកកោះធំ ដោយកំណត់ជាតំបន់ក្រហម និងតំបន់លឿង រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

តាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល ដែលបណ្ដាលសារព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៣ ខែឧសភានេះ បានឱ្យដឹងថា តំបន់ក្រហមដែលត្រូវបានកំណត់នោះ គឺនៅបរិវេណក្រុមហ៊ុនហ្គ្រេនត្រាហ្គន ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន។ រីឯតំបន់លឿងវិញ គឺនៅភូមិសាស្ត្រភូមិជ្រៃធំទាំងមូល លើកលែងតែបរិវេណក្រុមហ៊ុនហ្គ្រេនត្រាហ្គន។

ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល៖