(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៨១៦,១៦៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៥,៥៧០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៧៦៩,៩៤០នាក់ (ស្លាប់ ៤៩,២០៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,១៧៨,២១៧នាក់ (ស្លាប់ ១៩,៩៤៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥០៥,១១៥នាក់ (ស្លាប់ ២,១៩៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៣,២២៨នាក់ (ស្លាប់ ៣,២១៦នាក់)
* ថៃ ឆ្លងចំនួន ១២៦,១១៨នាក់ (ស្លាប់ ៧៥៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦១,៧៩៩នាក់ (ស្លាប់ ៣២នាក់)
* កម្ពុជា ឆ្លងចំនួន ២៤,៦៤៥នាក់ (ស្លាប់ ១៦៧នាក់)
* វៀតណាម ឆ្លងចំនួន ៥,០៨៦នាក់ (ស្លាប់ ៤១នាក់)
* ទ្បាវ ឆ្លងចំនួន ១៧៨២នាក់ (ស្លាប់ ២នាក់)
* ព្រុយណេ ឆ្លងចំនួន ២៣៥នាក់ (ស្លាប់ ៣នាក់)៕