(បន្ទាយមានជ័យ)៖ លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកស្វាយចេក, លោក លឿង សុភ័ក្តិ អភិបាលស្រុស្វាយចេក និងក្រុមការងារចុះជួយឃុំ បាននាំយកអំណោយរបស់ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន៩គ្រួសារ នៅស្រុកស្វាយចេក នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

ប្រជាពលរដ្ឋក្រីក្រ ជួបបញ្ហាក្នុងជីវភាពប្រចាំថ្ងៃចំនួន០៩ គ្រួសារ មកពីឃុំទ្រាសក្នុងនោះអង្ករ១០០គីឡូក្រាមជូនវត្តទ្រាស អង្ករ ១៥០គីឡូក្រាម ជូនក្រុមយុវជន ស.ស.យ.ក ស្នាក់នៅវត្តទ្រាស រួមថវិកា ១៨មុឺនរៀល ជូនលោកតាអាចារ្យគណៈកម្មការ ៣នាក់ ក្នុង១នាក់ បានថវិកា ២មុឺនរៀល និងយុវជន ស.ស.យ.ក ២នាក់ ក្នុង១នាក់ទទួលបានចំនួន ៦មុឺនរៀល។

ក្នុងនោះ ប្រជាពលរដ្ឋចំនួន៩គ្រួសារ ក្នុងមួយគ្រូសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម, ទឹកសុីអុីវ ០១យួរ, ត្រីខ០១យួរ, មី០១កេស, ទឹកក្រូច០១យួរ, ទឹកបរិសុទ្ធវីតាល់០១កេស, ប៊ីចេង ០១កញ្ចប់, ខ្លាញ់០១ដប ជែលលាងដៃ ០៥ដប, សាប៊ូ ០១កញ្ចប់ និងថវិកា ចំនួន៥ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ បានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដោយក្តីនឹករលឹក និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់សុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាន៕